ពិធីសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល
29 Apr 2022នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។
សន្និបាតនេះធ្វើឡើងដើម្បីតាមដាននូវវឌ្ឍនភាព និងពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ សំដៅធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋដោយរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក។