ព័ត៌មានថ្មីបំផុត​ / News


លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំជាមួយអគ្គរដ្ឋអាជ្ញាប្រជាជនកំពូលឡាវ ស្ដីពីការពង្រឹងចំណងមិត្តភាព

10 Feb 2022

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូនៃមហាអយ្យការ អមតុលាការកំពូល ដឹកនាំដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំ Online តាមរយៈប្រព័ន្ធ Zoom ជាមួយអគ្គរដ្ឋអាជ្ញាប្រជាជនកំពូលឡាវ ស្ដីពីការពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការ ព្រមទាំងពិនិត្យមើលឡើងវិញការអនុវត្តតាមស្មារតីនៃអនុសារណយោគយល់(MOU) ឆ្នាំ២០១៤ ក៏ដូចជាសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។