ព័ត៌មាន​ / News


មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោក ង៉ិល សុវណ្ណារិទ្ធ និងលោក តារា វិទូ ដើម្បីចូលរួមកិច្ចប្រជុំពហុភាគីកម្រិត អ្នកជំនាញស្តីពីការប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរ នៃការឆ្លងដែនខុសច្បាប់ ដែលប្រព្រឹត្តនៅទីក្រុងមូស្គូ ប្រទេសរុស្សី ដោយមានការចូលរួមពីតំណាងនៃ ស្ថាប័នអយ្យការមកពីប្រទេសអាស៊ែបៃហ្សង់ ប្រទេសអាមេនី ប្រទេសបេឡារុស ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសតាហ្សីគីស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្សីស៊ីស្ថាន ប្រទេសម៉ុងហ្គោលី ប្រទេសមីយ៉ាន់មា និងប្រទេសប៉ាគីស្ថាន។

06 Jul 2023

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោក ង៉ិល សុវណ្ណារិទ្ធ និងលោក តារា វិទូ ដើម្បីចូលរួមកិច្ចប្រជុំពហុភាគីកម្រិត អ្នកជំនាញស្តីពីការប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរ នៃការឆ្លងដែនខុសច្បាប់ ដែលប្រព្រឹត្តនៅទីក្រុងមូស្គូ ប្រទេសរុស្សី ដោយមានការចូលរួមពីតំណាងនៃ ស្ថាប័នអយ្យការមកពីប្រទេសអាស៊ែបៃហ្សង់ ប្រទេសអាមេនី ប្រទេសបេឡារុស ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសតាហ្សីគីស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្សីស៊ីស្ថាន ប្រទេសម៉ុងហ្គោលី ប្រទេសមីយ៉ាន់មា និងប្រទេសប៉ាគីស្ថាន។

កិច្ចប្រជុំនេះមានគោលដៅចម្បងៗដូចខាងក្រោម៖

- ផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នអយ្យការក្នុងការ

ប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរនៃការឆ្លងដែនខុសច្បាប់។

- ផ្តល់ជាវេទិកាពហុភាគីដើម្បីពិភាក្សាលើ

កាលានុវត្តភាព និងបញ្ហាប្រឈមនៃក្របខណ្ឌគតិយុត្តិ

ប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរនៃការឆ្លងដែនខុសច្បាប់។

- បង្កើតទំនាក់ទំនង និងបណ្តាញរវាងប្រទេស ដែលចូលរួម ក្នុងគោលបំណងដើម្បីពង្រឹង

កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិក្នុងការ

ប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរនៃការឆ្លងដែនខុសច្បាប់។