News

មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោក ង៉ិល សុវណ្ណារិទ្ធ និងលោក តារា វិទូ ដើម្បីចូលរួមកិច្ចប្រជុំពហុភាគីកម្រិត អ្នកជំនាញស្តីពីការប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរ នៃការឆ្លងដែនខុសច្បាប់ ដែលប្រព្រឹត្តនៅទីក្រុងមូស្គូ ប្រទេសរុស្សី ដោយមានការចូលរួមពីតំណាងនៃ ស្ថាប័នអយ្យការមកពីប្រទេសអាស៊ែបៃហ្សង់ ប្រទេសអាមេនី ប្រទេសបេឡារុស ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសតាហ្សីគីស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្សីស៊ីស្ថាន ប្រទេសម៉ុងហ្គោលី ប្រទេសមីយ៉ាន់មា និងប្រទេសប៉ាគីស្ថាន។

21 August 2023