ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ឯកឧត្តម បណ្ឌិត ជីវ កេង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលបានទទួលជំនួបសំដែងការគួរសមរបស់ឯកឧត្តម SUNDARESH Menon ប្រធានតុលាការកំពូលនៃសាធារណៈរដ្ឋសឹង្ហបូរី និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរព្រមទាំងកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃបណ្តាប្រទេសអាស៊ានផងដែរ
មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោក ង៉ិល សុវណ្ណារិទ្ធ និងលោក តារា វិទូ ដើម្បីចូលរួមកិច្ចប្រជុំពហុភាគីកម្រិត អ្នកជំនាញស្តីពីការប្រឆាំងការគម្រាមកំហែងភេរវកម្ម និងក្រុមជ្រុលនិយម ក្នុងបរិបទនៃការកើនឡើងនូវលំហូរ នៃការឆ្លងដែនខុសច្បាប់ ដែលប្រព្រឹត្តនៅទីក្រុងមូស្គូ ប្រទេសរុស្សី ដោយមានការចូលរួមពីតំណាងនៃ ស្ថាប័នអយ្យការមកពីប្រទេសអាស៊ែបៃហ្សង់ ប្រទេសអាមេនី ប្រទេសបេឡារុស ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសតាហ្សីគីស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្សីស៊ីស្ថាន ប្រទេសម៉ុងហ្គោលី ប្រទេសមីយ៉ាន់មា និងប្រទេសប៉ាគីស្ថាន។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការអមតុលាការកំពូល បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
ពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ក្រោមអធិបតីភាព ឯកឧត្តម ជីវ កេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។
Showing 6 ទៅ 10 of 10 results