ព័ត៌មាន / News


គណៈប្រតិភូ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដឹកនាំដោយ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល អមដោយលោកជំទាវ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងថ្វាយមហាព្រះរាជកុសលខួបទី ១១ឆ្នាំ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ

១៥ តុលា ២០២៣

ព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដឹកនាំដោយ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល អមដោយលោកជំទាវ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងថ្វាយមហាព្រះរាជកុសលខួបទី ១១ឆ្នាំ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣) នាមណ្ឌបតម្កល់ព្រះបរមរូប សួនច្បារខាងកើត វិមានឯករាជ្យ ។