ព័ត៌មានថ្មីបំផុត​ / News


ពិធីថ្វាយកម្រងផ្កាគោរពវិញាណក្ខ័ន្ធ និង ថ្វាយមហាព្រះរាជកុសលខួបទី ៩​ ឆ្នាំ

15 Jan 2021

នៅព្រឹកថ្ងៃ សុក្រ ៩កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ គណៈប្រតិភូតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដឹកនាំដោយ ឯកឧត្ដម ជីវ កេង អនុប្រធានតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល ឌិត មុន្ទី ប្រធានតុលាការកំពូល បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ឌ និងថ្វាយមហាព្រះរាជកុសលខួបទី ៩ឆ្នាំ ការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (១៥ តុលា ២០១២ - ១៥ តុលា ២០២១) នាមណ្ឌបសួនច្បារខាងកើត វិមានឯករាជ្យ ។