ព័ត៌មាន​ / News


ឯកឧត្តម ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានចូលរួមកិច្ចប្រជុំតុមូលព្រះរាជអាជ្ញាអាស៊ានស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន លើកទី៥ ដែលមានការចូលរួមពីប្រទេសទាំង១០ នៃសមាជិកអាស៊ាន តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក

20 Oct 2022

នាថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានចូលរួមកិច្ចប្រជុំតុមូលព្រះរាជអាជ្ញាអាស៊ានស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន លើកទី៥ ដែលមានការចូលរួមពីប្រទេសទាំង១០ នៃសមាជិកអាស៊ាន តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលកំពុងតែរីករាលដាលខ្លាំងនៅក្នុងតំបន់ និងពិភពលោក។