ព័ត៌មានថ្មីបំផុត​ / News


ឯកឧត្ដម យូរ ឧត្តរា អនុប្រធានតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បានចូលរួមប្រជុំក្នុងវេទិកាប្រធានតុលាការកំពូលអាស៊ាន-ចិន លើកទី៣ តាមប្រព័ន្ធអនឡាញ

20 Jul 2022

នាថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័​ក​ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម យូរ ឧត្តរា អនុប្រធានតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បានចូលរួមប្រជុំក្នុងវេទិកាប្រធានតុលាការកំពូលអាស៊ាន-ចិន លើកទី៣ តាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការក្នុងការគាំទ្រដល់ដៃគូយុទ្ធសាស្រ្ដសេដ្ឋកិច្ចរឹងមាំនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ជាលទ្ធផល អង្គវេទិកាបានចេញសេចក្តីថ្លែងការណ៍រួមទីក្រុងណាននីង​ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២