តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   
គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចជាផ្លួវការដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១៥-១៩ ខែសីហា ឆ្នាំ ២០១២

គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចជាផ្លួវការដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១៥-១៩ ខែសីហា ឆ្នាំ ២០១២

កាលពីថ្ងៃទី ១៥-១៩ ខែសីហា ឆ្នាំ ២០១២ គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចជាផ្លួវការដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។​ នៅព្រឹកថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០១២ ឯកឧត្តម គង់ ស្រ៊ីម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម   ឌិត មុន្ទី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយគណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាមដើម្បីពិភាក្សាអំពីគំរោងរៀបចំធ្វើ​សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា និងវៀតណាមដើម្បីឲ្យកាន់តែប្រសើរឡើង។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម នៅព្រឹកនោះដែរឯកឧត្តម គង់ ស្រ៊ីម អនុប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបង្រួបបង្រួមជាតិនៅឆ្នាំ ១៩៩២ មកកម្ពុជាបានបង្កើតបានរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ ១៩៩៣ ហើយរាជរដ្ឋាភិបាលកម្ពុជាថ្មីក៏ត្រូវបានបង្កើតឡើងតាមរយៈរដ្ឋធម្មនុញ្ញនេះកម្ពុជាបានរៀបចំកែលំអរលើគ្រប់វិស័យក្នុងនោះផ្នែកតុលាការក៏ត្រូវបានកែលំអរផងដែរតាមច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំនុំជម្រះក្តី ១៩៩៣ តុលាការកម្ពុជាមាន តុលាការខេត្តក្រុង តុលាការយោធា សាលាឧទ្ធរណ៍ និងតុលាការកំពូល ។ ក្រៅពីនេះ កម្ពុជាបានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសំរាប់កាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបបខ្មែរក្រហម បច្ចុប្បន្នប្រទេសកម្ពុជាមានចៅក្រម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ៤១២ នាក់ដែលសុទ្ធតែត្រូវបានបង្កើនសមត្ថភាព និងគុណភាពតាមរយៈការបណ្តុះបណ្តាលនៅក្នុងសិក្ខាសាលានៅបរទេស និងនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយចំណេះដឹងនេះនៅមិនទាន់ឆ្លើយតបសមស្របទៅនឹងការវិវឌ្ឍន៏ដ៏ជឿនលឿនផ្នែកសេដ្ឋកិច្ច និងប្រព័ន្ធព័ត៌មានវិទ្យានៅឡើយ ។ ឯកឧត្តម គង់ ស្រ៊ីម បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ដាំង គ័ងហ្វឿង និងគណៈប្រតិភូនៅកម្ពុជានៅពេលនេះគឺជាការឆ្លុះបញ្ជាំងនៅប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងតុលាការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសដំណើរទស្សនកិច្ចនេះឯកឧត្តមសង្ឃឹមថាបានផ្តល់នូវការរួមចំណែក និងបទពិសោធន៍ជាច្រើនដល់ការកែរទម្រង់ប្រព័ន្ធតុលាការកម្ពុជា ។

នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា          បានអនុញ្ញាតិឲ្យ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូលប្រជាជនវៀតណាម និងគណៈប្រតិភូចូលជួបសំណេះសំណាល និងសំដែងការគួរសមនៅតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២​ គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាមដែលដឹកនាំដោយឯកឧត្តម ដាំង គ័ងហ្វឿង​អនុប្រធានតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចនៅសាលាដំបូងខេត្តកណ្តាលដើម្បីធ្វើការស្វែងយល់កិច្ចការងារពីសាលាដំបូងខេត្តកណ្តាល លោក អិន វ៉ាន   វិបុល ប្រធានសាលាដំបូងខេត្តកណ្តាលបានបញ្ជាក់ជូនដល់ប្រតិភូតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមថា សាលាដំបូងខេត្តកណ្តាលមានប្រធាន ១រូប អនុប្រធាន ២រូប និង​ចៅក្រមចំនួន ៨រូប ព្រះរាជអាជ្ញា ១រូប ព្រះរាជអាជា្ញរងចំនួន ៦រូប ក្រឡាបញ្ជីមានចំនួន ៣៧រូប និងបុគ្គលិកជាប់កិច្ចសន្យា ១៤រូប សាលាដំបូងខេត្តកណ្តាលទទួលបណ្តឹងបរិហា និងបណ្តឹងទាមទារពីតំណាងអយ្យការ ពីប្រជាពលរដ្ឋផ្ទាល់ និងពីសា្ថប័នផ្សេងៗដែលច្បាប់បានកំណត់ ។ បន្ទាប់ពីទស្សនកិច្ចនៅតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ និងជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំតុលាការកំពួលនៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការប្រជាជនកំពូលវៀតណាម បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញតាមជើងយន្តហោះឆ្ពោះទៅកាន់ខេត្តសៀមរាបទស្សនាប្រាង្គប្រាសាទមួយចំនួនមុននឹងធ្វើដំណើរនិវត្តន៍ទៅកាន់សាធារណៈរដ្ឋសង្គមនិយមវៀតណាមវិញ ។ សូមបញ្ជាក់ថាប្រតិភូតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការប្រជាជនកំពូលវៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១២ ដំណើទស្សនកិច្ចរបស់ឯកឧត្តម ដាំង គ័ងហ្វឿង និងគណៈប្រតិភូនៅកម្ពុជានេះគឺជាការឆ្លុះបញ្ចាំងនូវប្រវត្តិសាស្រ្តថ្មីមួយទៀតសំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងតុលាការវវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសដំណើរទស្សនកិច្ចនេះពិតជាផ្តល់នូវការរួមចំណែក និងបទពិសោធន៏ជាច្រើនដល់ការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ៕