តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   
កម្មវិធីប្រកាស ឲ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យ សាលដីការបស់តុលាការកំពូល

កម្មវិធីប្រកាស ឲ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យ សាលដីការបស់តុលាការកំពូល

នារសៀលថ្ងៃទី​ ១២ ខែ កញ្ញា ឆ្នាំ​ ២០១១ តុលាការកំពូលបានរៀបចំកម្មវិធីប្រកាសឲ្យ       ប្រើប្រាស់ប្រព័ន្ធទិន្នន័យសាលដីការបស់តុលាការកំពូល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ ចៅក្រម ព្រះរាជាអាជ្ញា ក្រឡាបញ្ជី​ និង​មន្រ្តីរាជការមកពីសាលាឧទ្ធរណ៍ សាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល ក្រសួង​យុត្តិធម៌ វិទ្យាស្ថានបូព៌ា-បច្ចឹមរបស់សហរដ្ឋអាមេរិក (EWMI-USAID) គម្រោងជំនួយយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា (CCJAP)និងមេធាវី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់    ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល លោកជំទាវ ជា លាង​ អគ្គព្រះរាជអាជ្ញា មហាអយ្យការអម តុលាការកំពូល និងលោក Flynn Fullerនាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក។​

តុលាការកំពូលបានបោះផ្សាយសាលដីការបស់ខ្លួន ជាព្រឹត្តិបត្តិសាលដីកាតុលាការកំពូល​ សម្រាប់ផ្សព្វផ្សាយ ប៉ុន្តែដោយការវិវត្តន៍បច្ចេកវិទ្យា​ ដែលផ្តល់នូវភាពងាយស្រួល ​ ចំណេញទាំងពេលវេលា និងសម្ភារៈ រួមទាំងការជម្រុញឲ្យមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យា សម្រាប់បម្រើការងាររបស់ស្ថាប័នផងដែរនោះ តុលាការកំពូលបានរៀបចំចងក្រងសាលដីកាជា DVD-ROM ដោយមានកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានបូព៌ា-បច្ចឹមរបស់សហអាមេរិក (EWMI-USAID)និងគម្រោងជំនួយយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា (CCJAP) ហើយសាលដីកាតុលាការកំពូលក៏បានដាក់បង្ហាញនៅលើគេហ៍ទំព័រតុលាការកំពូល រួមទាំងកម្មវិធីជំនុំជម្រះរបស់តុលាការកំពូលផងដែរ ។