តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   
ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាម ១៥-១៩ ខែសីហា ឆ្នាំ២០១២

ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាម ១៥-១៩ ខែសីហា ឆ្នាំ២០១២

នាថ្ងៃទី១៧​ ដល់២៣​ ខែតុលា​ ឆ្នាំ២០១១ឯកឧត្តមគង់ស្រ៊ីមអនុប្រធានតុលាការកំពូលតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលបានដឹកនាំគណៈប្រតិភូតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាទៅធ្វើទស្សនៈកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមតាមការអញ្ជើញរបស់តុលាការប្រជាជនកំពូល​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូតុលាការកំពូល នៅសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ។​ ឯកឧត្តមDang Quang Phuong អនុប្រធានអចិន្ត្រៃយ៍តុលាការប្រជាជនកំពូលវៀតណាមបានលើកឡើងនាកិច្ចពិភាក្សាការងារអំពីការកែទម្រង់​ ការវិត្តន៍ និងដំណើរការនៃប្រព័ន្ធតុលាការ

របស់ខ្លួន​ ដើម្បីចែករំលែកនូវបទពិសោធន៍និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នាដែលប្រទេសទាំងពីរមានការអភិវឌ្ឍន៍​ និងកំពុងតែធ្វើការកែទម្រង់ពង្រឹងវិស័យយុត្តាធិការដូចគ្នា​ ។

ម្យ៉ាងទៀតតាមរយៈដំណើរទស្សនៈកិច្ចនេះផងដែរឯកឧត្តមអនុប្រធានអចិន្រៃ្តយ៍តុលាការប្រជាជនកំពូលវៀតណាមបានស្នើឲ្យជម្រុញពង្រីកបន្ថែមទៀតនូវការរៀបចំទស្សនៈកិច្ចសិក្សាចាប់ពីថ្នាក់តុលាការកំពូលតុលាការថ្នាក់ក្រោមដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍អភិវឌ្ឍន៍ប្រព័ន្ធតុលាការប្រទេសទាំងពីរនិងពង្រឹងការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសិទ្ធតុលាការបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមនិងឡាវ។

គណៈប្រតិភូតុលាការកំពូលកម្ពុជាក៍បានអញ្ជើញចូលជួបនិងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ជាមួយលោកជំទាវNguyen Thi Thuy Khiemអគ្គព្រះរាជាអាជ្ញារង​ នៃមហាអយ្យការប្រជាជនកំពូល​,ប្រធានសាលាឧទ្ធរណ៍នៅទីក្រុងDa Nang,និងប្រធានតុលាការខេត្តThua Thien Hueផងដែរ។