ព័ត៌មានថ្មីបំផុត / Latest News

លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអនុញ្ញាតអោយលោក Cheol-Kyu Hwang ប្រធានសមាគមរដ្ឋអាជ្ញាអន្ដរជាតិ និងសហការីចូលសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចការអយ្យការ

នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអនុញ្ញាតអោយលោក Cheol-Kyu Hwang ប្រធានសមាគមរដ្ឋអាជ្ញាអន្ដរជាតិ និងសហការីចូលសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចការអយ្យការ កិច្ចសហប្រតិបត្តិការរវាង​មហាអយ្យការសាធារណៈរដ្ឋកូរ៉េខាងត្បូង និងកម្ពុជា និងចុងក្រោយសារៈសំខាន់ និងលទ្ធភាពនានាដែលអាចទទួលតាមរយៈការបណ្ដុះបណ្ដាល និងការកសាងមិត្តភាព​ពហុជំនាញបន្ថែមទៀតនៅពេលក្លាយជាសមាជិកសមាគមរដ្ឋអាជ្ញាអន្ដរជាតិ ។

 

1

នៅក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល និងសេចក្ដីសោមនស្សរីករាយ លោកជំទាវអគ្គព្រះរាជអាជ្ញា ក៏បានឆ្លៀតឱកាសនេះចូលរួមអបអរសាទរដល់លោកប្រធានសមាគមដែល​ទើបត្រូវបានជ្រើសតាំងថ្មីចំពោះបេសកកម្មដ៏មានសារៈសំខាន់ និងអត្ថន័យសម្រាប់អាណត្តិរយៈពេល៣ឆ្នាំ ។

2