ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូល បានដឹកនាំគណៈប្រតិភូតុលាការកំពូលទៅចូលរួមក្នុងកិច្ចប្រជុំលើកទី៧ នៃក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន នៅព្រះរាជាណាចក្រថៃឡង់ដ៍

នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការអាស៊ាន ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូលតំណាង​ឲ្យតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូតុលាការកំពូលទៅចូលរួមក្នុងកិច្ចប្រជុំលើកទី៧ នៃក្រុមប្រឹក្សា​ប្រធានតុលាការកំពូលអាស៊ាន នៅព្រះរាជាណាចក្រថៃឡង់ដ៍ ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចុះហត្ថលេខាលើសេចក្តី​ប្រកាសទីក្រុងបាងកក​របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ដែលក្នុងនោះរួមទាំងការប្រកាសចូលជាធរមាននៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន និងដាក់ឲ្យអនុវត្តធម្មនុញ្ញនេះ នៅក្នុងកិច្ចប្រជុំលើកទី៧ នេះ

 1

2

3

4

6

5