ព័ត៌មានថ្មីបំផុត / Latest News

លោកជំទាវ ជា លាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញាណក្ខ័ន្ធ នឹង ថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ២រោច​ ខែ​អស្សុជ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១៩ នៅ​សួន​ច្បារ​ខាង​កើតវិមាន​ឯករាជ្យ​ គណៈប្រតិភូ​តុលាការ​កំពូល​ និង​មហាអយ្យការអមតុលាការកំពូល​ ដឹក​នាំដោយ​ លោក​ជំទាវ​ ជា​ លាង​ អគ្គ​ព្រះ​រាជ​អាជ្ញា​ នៃមហាអយ្យការអមតុលាការកំពូល​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល​ បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញាណក្ខ័ន្ធ នឹង ថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះ​ទិវង្គត​នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ១៥ តុលា ២០១២ - ១៥ តុលា ២០១៩

 1

2

3

4

5

6