ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតុលាការកំពូលអញ្ជើញជាគណៈធិបតីបើកសិក្ខាសាលាស្ដីពីការរៀបចំថវិកាកម្មវិធី នៅឯខេត្តកែប

កាលពីថ្ងៃសៅរិ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ​តុលាការកំពូលអញ្ជើញជាគណៈធិបតី​បើក​សិក្ខាសាលាស្ដីពីការរៀបចំថវិកាកម្មវិធី នៅឯខេត្ត​កែប ។

1

 

ឯកឧត្តម ជីវ កេង ចាត់ទុកអង្គសិក្ខាសាលា ដែលសហការរៀបចំ ដោយក្រុមការងារ កំណែ ទម្រង់ហិរញ្ញវត្ថុសាធារណៈតុលាការកំពូល និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរយៈពេលពីរថ្ងៃនេះពិតជាសំខាន់ ដូចនេះសិក្ខាកាមដែល​អញ្ជើញមកពីអគ្គលេខាធិការដ្ឋាន និងសភាជំនាញ​នៃស្ថាប័នតុលាការកំពូលដែលសុទ្ធតែជាមន្ត្រីសំខាន់ក្នុងការអនុវត្តនូវការប្រើប្រាស់ថវិកាដោយផ្ទាល់ ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីខ្លឹមសារមេរៀននៃប្រធានបទអង្គសិក្ខាសាលានេះអោយទទួលបានលទ្ធផលជោគជ័យ។

2

3

4

5

6

7

8

9

10

11

12

13

15

1716

18