ព័ត៌មានថ្មីបំផុត / Latest News

សន្និសីទតុលាការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា វៀតណាម និងឡាវ លើកទី៥

សន្និសីទតុលាការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា វៀតណាម និងឡាវ លើកទី៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ដីពីប្រធានបទសំខាន់ៗដូចជា៖

១. “ការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីចាត់ការលើបទល្មើសឆ្លងដែន”
២. “ចំណាត់ការលើវិវាទរដ្ឋប្បវេណីឆ្លងដែន”
៣. “ការវាយតម្លៃលើការអនុវត្តសេចក្ដីប្រកាសរួមដែលមានកន្លងមក និងរិះរកវិធីសាស្រ្ដក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ” ។

១


អង្គសន្និសីទបានបិទបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយប្រធានតុលាការនៃប្រទេសទាំងបី កម្ពូជា វៀតណាម និងឡាវ បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមភ្នំពេញដែលជាមូលដ្ឋានគតិយុត្ដ ដោយគួបផ្សំជាមួយនឹងសេចក្ដីប្រកាសរួមមុនៗ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី សម្រាប់ឲ្យចៅក្រមអនុវត្តកិច្ចការតុលាការរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ។
ប្រធានតុលាការកំពូលនៃប្រទេសទាំងបី បានលើកទឹកចិត្ត និងជម្រុញតុលាការនៃបណ្ដាខេត្តរបស់ប្រទេសរៀងៗខ្លួនដែលមានព្រំដែនជាប់គ្នា ឲ្យបន្ដបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយ ឈានទៅសម្រេចឲ្យបាននូវគោលបំណងនៃសេចក្ដីប្រកាសរួម លើកទី៥ នៅរាជធានីភ្នំពេញនេះ ។
ជាចុងបញ្ចប់នៃសន្និសីទ ឯកឧត្តមប្រធានតុលាការកំពូលកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស និងជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្តមប្រធានតុលាការកំពូលវៀតណាម និងឡាវ ។

២

៣

៤

៥

៦

៧

៨

៩

១០

១១

១២

១៣

១៤

១៥

១៦

១៨

១៩

២០