ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម ជីវ កេង អញ្ជើញជាគណៈធិបតីបើកសិក្ខាសាលាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការអនុវត្ត ត្រួតពិនិត្យនិងវាយតម្លៃ លើការអនុវត្តថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតុលាការកំពូល បានថ្លែងថាការអនុវត្តថវិកាកម្មវិធី ដែលបានដាក់អោយអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំមានភាពងាយស្រួលនោះទេ

1

គឺទាមទារអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ ដោយផ្ដោតការយកចិត្តទុកដាក់លើ"សូចនាករសមិទ្ធកម្ម" ដែលជាលទ្ធផលនៃការងាររបស់ស្ថាប័ន។ ឯកឧត្តម ជីវ កេង បានបញ្ជាក់បន្តថា៖ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការអនុវត្ត ត្រួតពិនិត្យនិងវាយតម្លៃ លើការអនុវត្តថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធគឺជាសារៈសំខាន់ ជាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតចែកជា ៤ដំណាក់កាល គឺ៖ ដំណាក់កាលទី១ "ភាពជឿទុកចិត្តបាននៃថវិកា" ទី២"គណនេយ្យភាពហិរញ្ញវត្ថុ" ទី៣"ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" និងដំណាក់កាលទី៤គឺ"គណនេយ្យភាពសមិទ្ធកម្ម" ។ ហើយបច្ចុប្បន្ននេះដែរសម្រាប់ស្ថាប័នតុលាការកំពូលក៏កំពុងអនុវត្តន៍ដំណាក់កាលទី៣ នោះការពង្រឹងនិងពង្រីកប្រព័ន្ធថវិកាកម្មវិធីពេញលេញគឺការកែប្រែប្រព័ន្ធថវិកាពីប្រព័ន្ធថវិកាផ្ដោតលើធាតុចូលនិងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្ដោតលើលទ្ធផលឬធាតុចេញនិងវិមជ្ឈការ។ ឯកឧត្តម ជីវ កេងក៏ចាត់ទុកអង្គសិក្ខាសាលាដែលសហការរៀបចំដោយក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតុលាការកំពូលនិងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរយៈពេលពីរថ្ងៃនេះពិតជាសំខាន់ ដូចនេះសិក្ខាកាមដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាននិងសភាជំនាញនៃស្ថាប័នតុលាការកំពូលដែលសុទ្ធតែជាមន្ត្រីសំខាន់ក្នុងការអនុវត្តនូវការប្រើប្រាស់ថវិកាដោយផ្ទាល់ ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីខ្លឹមសារមេរៀននៃប្រធានបទអង្គសិក្ខាសាលានេះអោយទទួលបានលទ្ធផលជោគជ័យ។

3

4

6