ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូល បានទទួលជួបស្វាគមន៍ចៅក្រមតុលាការកំពូលនៃប្រទេសបង់ក្លាដេស និងជាចៅក្រមនៃតុលាការពិសេសជំនុំជម្រះក្តីលើបទល្មើសព្រហ្មទណ្ឌអន្តរជាតិ

នាថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ នៅតុលាការកំពូល ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូល បានទទួលជួបស្វាគមន៍ចៅក្រមតុលាការកំពូលនៃប្រទេសបង់ក្លាដេស និងជាចៅក្រមនៃតុលាការពិសេសជំនុំជម្រះក្តីលើបទល្មើសព្រហ្មទណ្ឌអន្តរជាតិ។

30171559 1858738417757959 9056437304767349793 o

30425758 1858738434424624 2117389906504056659 o

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នានិងដោះដូរបទពិសោធន៍នៃការជំនុំជម្រះក្តីនៅតុលាការជាតិ និងការជំនុំជម្រះក្តីលើបទល្មើសព្រហ្មទណ្ឌអន្តរជាតិ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

30945278 1858738491091285 3934711584625733424 o