ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូល ទទួលស្វាគមន៍ប្រតិភូនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងសិស្សសាលាភូមិន្ទក្រឡាបញ្ជីជំនាន់ទី៥

នាថ្ងៃព្រហ្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ទទួលស្វាគមន៍ប្រតិភូនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងសិស្សសាលាភូមិន្ទក្រឡាបញ្ជីជំនាន់ទី៥ ដែលចុះធ្វើកម្មសិក្សានៅតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។

28701498 1841677899464011 2957918188419391596 o
បន្ទាប់ពីសំដែងការស្វាគមន៍ដល់ប្រតិភូ និងសិស្សក្រឡាបញ្ជីរួចមក ឯកឧត្តម យូរ ឧត្តរា បានមានមតិសំណេះសំណាល និង ផ្តាំផ្ញើដល់សិស្សក្រឡាបញ្ជីទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារជាក់ស្តែងនាពេលនេះ និងត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនៅពេលបំពេញកិច្ចការតុលាការ ដើម្បីរួមចំណែកផ្តល់សេវ៉ាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធតុលាការ។

28827241 1841664736131994 1980878692647645346 o