ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល បានសំណេះសំណាលជាមួយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្ដីរាជការទាំងអស់ជានារី ដើម្បីរំលឹកទិវាសិទ្ធិនារី

ថ្ងៃទី៨ មីនា ជាថ្ងៃរំលឹកទិវាសិទ្ធិនារី
នារីជាស្នូលសំខាន់ក្នុងការអភិវឌ្ឍជាតិគ្រប់វិស័យ មិនថាវិស័យតុលាការឡើយ
ក្រោមអធិបតីភាពឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលតំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានសំណេះសំណាលជាមួយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្ដីតុលាការទាំងអស់ជានារី

ដើម្បីរំលឹកទិវាសិទ្ធិនារីដូចសព្វមួយដង និងថ្លែងអំណរគុណដល់សមាជិកនារីគ្រប់រូបដែលបានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចដំណើរការការងាររបស់តុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូល ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ។

28515871 1835128646785603 4033880659781464482 o

28698501 1835128650118936 4211436294935766287 o

28828224 1835128786785589 5886312569179321781 o