ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម យូរ ឧត្តរា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានទទួលជួបលោកស្រី រ៉ូណា ស្មីត

ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានទទួលជួបជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាតុលាការកំពូល ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨


1. បន្ទាប់ពីបានថ្លែងសា្វគមន៍ចំពោះការអញ្ជើញមកតុលាការកំពូលរបស់លោកស្រី រ៉ូណា ស្មីត និងគណៈប្រតិភូ, ឯកឧត្តម យូរ ឧត្តរា និង លោកស្រី រ៉ូណា ស្មីត បានផ្តោតការពិភាក្សាលើការរីកចំរើននូវ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការវិវឌ្ឍន៍ផ្សេងៗទៀត ជាមួយនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

28826977 1835099763455158 5139513547160935031 o
2. ឯកឧត្តម យូរ ឧត្តរា បានជម្រាបជូនលោកស្រី រ៉ូណា ស្មី ថា ៖ ចំពោះបញ្ហាសិទ្ធិទាំងអស់នេះ ត្រូវបានយកមកសរសេរបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗអស់ហើយ។
3. សរុបមក តុលាការ គ្រាន់តែជាស្ថាប័នមានកាតព្វកិច្ចអនុវត្តច្បាប់ជាធរមាន និងយកច្បាប់នេះមកអនុវត្តឲ្យបានត្រឹមត្រូវ ចំពោះអង្គហេតុដែលត្រូវបានរកឃើញប៉ុណ្ណោះ។
4. លោកស្រី រ៉ូណា ស្មីត បានយល់ស្របចំពោះការលើកឡើងនេះ។ ប៉ុន្តែលោកស្រី បានសំដែងអំពីការព្រួយបារម្ភមួយចំនួន ដូចជា ចៅក្រមតុលាការកំពូលមិនគប្បីធ្វើជាសមាជិកសកម្មក្នុងគណៈបក្សនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ ការរំលាយគណៈបក្ស និងការចាប់មនុស្សពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
5. ការលើកឡើងទាំងនេះ ឯកឧត្តម យូរ ឧត្តរា បានបំភ្លឺថា ពាក់ព័ន្ធនឹងការចូលសមាជិកគណៈបក្សនយោបាយ មិនមានច្បាប់ណាហាមឃាត់ទេ ផ្ទុយទៅវិញ ច្បាប់ស្តីពីគណៈបក្សនយោបាយបានអនុញ្ញាតឲ្យចូលជាសមាជិកបាន ប៉ុន្តែគ្រាន់តែមិនឲ្យធ្វើសកម្មភាពសកម្ម។ លើសពីនេះទៀត ចៅក្រម គឺជាបុគ្គលមានវិជ្ជាជីវៈ និងបានធ្វើសម្បថ មុននឹងអនុវត្តមុខងារចៅក្រម។ ចំណែកឯ បញ្ហារំលាយ គណៈបក្សនយោបាយ គឺជាបញ្ហាច្បាប់ដែលតុលាការ គ្រាន់តែអនុវត្តច្បាប់ប៉ុណ្ណោះ។ រីឯបញ្ហាចាប់មនុស្សពាក់ព័ន្ធនឹងដីធ្លីនោះ គឺបើពាក់ព័ន្ធនឹងបញ្ហាសិទ្ធិលើដីធ្លី គេមិនចាប់ទេ ប៉ុន្តែ ប្រសិនបើមានអំពើហិង្សា នោះគឺជាបញ្ហាព្រហ្មទណ្ឌ។
6. ជំនួបនេះបានបានបញ្ចប់នៅវេលាម៉ោង ៣:៣០ នាទី ដោយក្តីស្និទ្ធស្នាលរាក់ទាក់។

28516070 1835099970121804 1236453118415853668 o