Latest News / ព័ត៌មានថ្មីបំផុត

​​អង្គ​តុលាការ​​​ទូទាំង​ប្រទេស​​​បាន​នាំ​យក​អំណោយ​ចុះ​​​សួរ​សុខ​ទុក្ខ​​ ដល់​កង​កម្លាំង​​​ មាន​កង​​​នរគ​បាល​ជាតិ និងកង​​យោធ​​​ពល​ខេម​រ​ភូមិ​ន្ទ​​​ដែល​កំពុង​​ឈរ​​ជើង​នៅ​​​​​​សមរភូមិ​​មុខ ​ទិស​ប្រាសាទ​ព្រះ​វិហារ​​ លើ​ទឹក​​ដីខេត្ត​​ព្រះ​វិហារ​

កាលពី​ព្រឹក​ថ្ងៃ​​ទី​១១ ខែឧសភា ឆ្នាំ ២០១១ ​​អង្គ​តុលាការ ​​​ទូទាំង​ប្រទេស ​​​បាន​នាំ​យក​អំណោយ​ចុះ​​​សួរ​សុខ​ទុក្ខ​​ ដល់​កង​កម្លាំង​​​មាន ​កង​​​នរគ​បាល​ជាតិ និងកង​​យោធ​​​ពល​ខេម​រ​ភូមិ​ន្ទ ​​​ដែល​កំពុង​​ឈរ​​ជើង​នៅ​​​​​​សមរភូមិ​​មុខ ​ទិស​ប្រាសាទ​ព្រះ​វិហារ​​ លើ​ទឹក​​ដីខេត្ត​​ព្រះ​វិហារ​ ។

ប្រតិ​​ភូ​អង្គ​តុលាការ​​​ខាង​លើ​នេះ​​​ ដឹក​នាំ​​ដោយ ​ឯកឧត្តម ​​ឌិត មុន្ទី ប្រធាន​​តុលា​​ការ​​កំពូល​ លោក​ជំទាវ ​​​​​ជា​ លាង អគ្គ​​​ព្រះ​រាជ​​អាជ្ញា​​អម​តុលា​ការ​​​កំពូល​​​​ និង​អម​ដំណើរ​​​ដោយ ឯកឧត្តម ​​ជីវ កេង ​ប្រធាន​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​ឯកឧត្តម យ៉េត ចរិយា​​​ ​​ព្រះរាជអាជ្ញា​​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​ ព្រមទាំង​​​មានកា​រចូល​រួម​​​ពីសំណាក់​​អស់​​​លោក ​ចៅ​ក្រម ព្រះ​រាជអាជ្ញា​​ ព្រះរាជអាជ្ញា​​​រង ក្រឡា​​បញ្ជី មន្ត្រី​រាជការ ខេត្ត​-ក្រុងជាច្រើន​​រូ​ប​ទៀត ។​​ ដំណើរទស្សនៈកិច្ច​នេះ​ ត្រូវបាន​​​ប្រារព្ធ​ធ្វើ​ឡើង​​២កន្លែង ​​​គឺនៅ​​ទី​​បញ្ជាការ​​ស្រាល​​នគរ​បាល​​ជាតិ​​​ប្រចាំ​ភូមិ​ភាគ​​​៤ មួយ​​​កន្លែង​​ និង​ទីបញ្ជា​ការ​​​កង​អង្គរក្ស​​​១កន្លែង ។ កម្ម​វិធី​​​ទី​​១​ បាន​​​​ធ្វើ​នៅ​​ទីបញ្ជា ការ​​​ស្រាល​​​នគរបាល​​ជាតិ​ប្រចាំ​ភូមិ​ភាគ​​​៤ ស្ថិត​ក្នុង​​ភូមិ​កន្ទួត​ ឃុំ​កន្ទួត​ ស្រុក​ជាំក្សាន​ ខេត្ត​ព្រះវិ​ហារ​​​​​ គឺមាន​​​៣អង្គភាព​​​​​ចូល​រួម​​ ១​- កង​​នគរ​បាល​​ជាតិ​​ចំនួន ​​​១.​​៥៧០ ​នាក់ ២- អង្គភាព​​​​យោធាកងពល​​លេខ​​​៣ ចំនួន​​៣០០ នាក់​​ ៣- ​អង្គភាព​​​កង​អង្គរក្ស​​​ចំនួន​​​២០០ ​នាក់​ ចំពោះ​​កម្ម​វិធី​​​ទី ​​២ បាន​ធ្វើ​ឡើង​​​នៅទី​បញ្ជា​ការ​​កង​អង្គរក្ស​​មាន​កង​កម្លាំង​ចូល​រួម​​ ​​៩៧ ​នាក់ មក​ពី​​៣អង្គភាព​ គឺអង្គ​ភា​​ព​ទ័ព​ឆ័ត្រ​​យោង​ អង្គ​ភាព​​កង​ពល​លេខ​​១ និង​អង្គភាព​​​សន្តិ​សុខ​​អភិរក្ស​​ប្រាសាទព្រះ​វិហារ ។ ក្នុង​ពិធីទាំង​​​២កន្លែង​​​នោះ​ ឯកឧត្តម ឌិត មុន្ទី​ ប្រធាន​តុលា​ការ​​កំពូល​​​ និង​លោក​ជំទាវ​​​ជា លាង អគ្គ​​ព្រះ​រាជ​​អាជ្ញា​​​​​អម​​​តុលា​ការ​​កំពូល​​​ បាន​​​សំណេះ​សំណាល​​​ ថ្លែ​ង​​ទៅកាន់​​​​​​​កង​កម្លាំងឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់​​​ ​​សូមកោត​សសើរ​​​យ៉ាងខ្លាំង​​​បំផុត​​​ចំពោះ​​​វិរជន​​​កង​នគរបាល​​​​​ជាតិ និ​ងកង​​យោធ​ពល​ខេរ​ភូមិន្ទ​​ ដែល​បាន​​លះ​បង់​​​កម្លាំង​​​កាយ​ កម្លាំ​ង ចិត្ត ឃ្លាត​ឆ្ងាយ​​ពី​ប្រពន្ធ​កូន​​​​​​ហ៊ាន​បូជា​​ជីវិត​​​ ដើម្បី​​ការពារ​ជាតិ​​​​មាតុ​ភូមិ​​ ។

ឯកឧត្តម ឌិត មុន្ទី ​​​​​មាន​​​​​ប្រសាសន៍ថា ក្នុ​ង​នាម​​រាជ​រដ្ឋា​ភិបាល​​​សម្តេចទាំង​​​​​៣ ​​តែង​តែ​​​ផ្តាំ​ផ្ញើ​​​នូវ​សេចក្តី​​​សួរ​សុខ​ទុក្ខ​​​ និ​ង​នឹក​​រលឹក​​​ដល់​​​កង​កម្លាំង​​​ទាំង​អស់​​ដែល​មាន​​សុឆន្ទៈ​​​ ស្មារតី​​​មុះ​មុត​​ ការពារ​ជាតិ​​​​ ក្នុង​សមរភូមិ​​​មុខនេះ ។ ស្ថានការតាមព្រំដែនបានវិលមករកភាពស្ងប់ស្ងាត់វិញ ទំនាក់ទំនងរវាងយោធាទាំងពីរព្រទេស ពិសេសនៅតំបន់ព្រំដែនមានភាពប្រសើរឡើង​ ជីវភាពប្រជាជន ក៏បានវិលមករកភាពប្រក្រតីវិញដែរ ហើយយន្តការដោះស្រាយបញ្ហាព្រំដែនក៏កំពុងជម្រុញប្រកបដោយភាពវិជ្ជមាន ។ សម្តេច​ទាំង​​៣​​​​​តែង​តែ​​​​ផ្តាំ​ផ្ញើ​​​ថា កង​​​ទ័ព​​ និង​កង​​នគរបាល​​​ជាតិកម្ពុជា​​​​ការពារ​​​​​​ទឹក​ដី​​​​​មិន​​ឱ្យ​សត្រូវ​​​ឈ្លានពាន​​​​ដាច់ខាត បើទោះបីសភាពការណ៍ធូរស្រាលយ៉ាងណាក្តី យើងមិនត្រូវឋិតក្នុងសន្តិភាពនិយម បាត់បង់ការប្រុងប្រយ័ត្នទេ ពីព្រោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតឹងតែង ស្មុគ្រស្មាញ និងយូរអង្វែង អាស្រ័យដោយក្រុមអ្នកនយោបាយជ្រុលនិយមថៃមួយចំនួនបង្គឧបសគ្គ និង​ចិញ្ចឹមចិត្តប្រទូសរ៉ាយជាមួយកម្ពុជា អនុវត្តនយោបាយមហាថៃឈ្លានពានដណ្តើមទឹកដីកម្ពុជា ។ ដូចនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវត្រៀមលក្ខណៈប្រយុទ្ធជានិច្ច ដោយឥតធ្វេសប្រហែស ។ ការរៀបចំរបស់យើង មិនមែនដើម្បីច្បាំងដណ្តើមទឹកដីប្រទេសណាទេ តែយើងរៀបចំដើម្បីទប់ទល់នឹងការឈ្លានពានគ្រប់ទ្រង់ទ្រាយ គ្រប់រូបភាព ទាំងការចរចារ ទាំងផ្លូវច្បាប់​ ទាំងយោធាក្នុងករណីចាំបាច់ ដែលបង្ខំឲ្យយើងត្រូវតែទទួលដូចដែលយើងប្តេជ្ញាចិត្តរួចមកហើយថា យើងមិនរំលោភយកទឹកដីគេសូម្បី ០១មីលីម៉ែត្រ ហើយក៏មិនអនុញ្ញាតឲ្យគេឈ្លានពានទឹកដីយើង ០១មីលីម៉ែត្រដែរ ហើយសូមរក្សាត្រឹមតែសិទ្ធិការពារទឹកដីរបស់យើងឲ្យគង់វង្សតែប៉ណ្ណោះ ។ សម្តេចថែមទាំងបានប្រកាសជាឳឡារិកនូវយុទ្ធសាស្ត្រ ០៣ កម្មវិធីសកម្មភាព ១០​ ដែលមានខ្លឹមសារសំខាន់ គឺប្រែក្លាយសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទេសចរណ៍ ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ហើយនិងបែងចែកពលកម្មសង្គមឲ្យបានល្អ ។ ជាងនេះទៅទៀត ផ្លូវដែលពីមុនជាផ្លូវខ្លា ផ្លូវដំរី ឥឡូវនេះក្លាយជាផ្លូវចាក់កៅស៊ូ បេតុងភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បង្កឲ្យមានការងាយស្រួលក្នុងការដឹកជញ្ជូនរបស់កងទ័ព ក៏ដូចជាការងារស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មនាពេលអនាគតខាងមុខ ហើយក៏កំពុងតែកសាងជាច្រើនខ្សែបន្តទៀត ។ ​បន្ទាប់​មក​​​​​លោក​ឧត្តម​សេនីយ៍​​​ឯក ស្រី ឌឹក មេបញ្ជាការ​​​កង​​ពល​ធំ​​​​អន្តរា​គមន៍​​​​​​លេខ​​​៣ និង​លោក​​​​ឧត្តម​​​សេនីយ៍ឯក ​​យង់ សារិទ្ធ មេបញ្ជាការ​​​រង​កង​​​អង្គរក្ស​​​សម្តេច​​តេជោ​ ហ៊ុន សែន បាន​ថ្លែង​​​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ដល់គណៈ​ប្រតិ​​ភូ​អង្គ​តុលាការ​​​ ​​ទូទាំង​​ប្រទេស​ ដែល​បាន​​នាំមក​​នូវ​​​​​ថវិកា សម្ភារ​ គ្រឿង​​ឧប​​ភោគ​ ​​បរិ​​ភោគ​​ មក​ជូន​ដល់​​ដៃ​កង​​ទ័ព​​​​ និង​កង​នគរបាល​​ជាតិ​ឈរ​ជើង​​​ការពារទឹក​ដី​​​ក្នុង​សមរភូមិ​​មុខ​នេះ ។ ឆ្លើយ​​តប​ជាមួយ​​ទឹក​ចិត្ត​​សប្បុរស​​ធម៌​​ខាងលើ​នេះ​​​​ ក្នុង​នាម​​កងទ័ព​​ និង​កង​នគរបាល​ជាតិ​ សូម​ប្តេជ្ញា​​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​​​យក​ស្មារតី​​ និង​​​អាយុ​ជីវិត​​ការពារ​​ជាតិ​មាតុ​ភូមិ​​​មិន​​ឱ្យ​បាត់​បង់​ឡើយ ៕