Latest News / ព័ត៌មានថ្មីបំផុត

កម្មវិធីប្រកាស ឲ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យ សាលដីការបស់តុលាការកំពូល

នារសៀលថ្ងៃទី​ ១២ ខែ កញ្ញា ឆ្នាំ​ ២០១១ តុលាការកំពូល បានរៀបចំកម្មវិធីប្រកាសឲ្យ ប្រើប្រាស់ប្រព័ន្ធទិន្នន័យសាលដីការ បស់តុលាការកំពូល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ ចៅក្រម ព្រះរាជាអាជ្ញា ក្រឡាបញ្ជី​ និង​មន្រ្តីរាជការមកពីសាលាឧទ្ធរណ៍ សាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល ក្រសួង​យុត្តិធម៌ វិទ្យាស្ថានបូព៌ា-បច្ចឹមរបស់សហរដ្ឋអាមេរិក (EWMI-USAID) គម្រោងជំនួយយុត្តិធម៌ព្រហ្មទណ្ឌ នៅកម្ពុជា (CCJAP)និង មេធាវី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល លោកជំទាវ ជា លាង​ អគ្គព្រះរាជអាជ្ញា មហាអយ្យការអម តុលាការកំពូល និងលោក Flynn Fuller នាយកបេសកកម្មនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិក។​

តុលាការកំពូលបានបោះផ្សាយ សាលដីការបស់ខ្លួន ជាព្រឹត្តិបត្តិសាលដីកាតុលាការកំពូល​ សម្រាប់ផ្សព្វផ្សាយ ប៉ុន្តែដោយការវិវត្តន៍បច្ចេកវិទ្យា​ ដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា និងសម្ភារៈ រួមទាំងការជម្រុញ ឲ្យមានការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យា សម្រាប់បម្រើការងារ របស់ស្ថាប័នផងដែរនោះ តុលាការកំពូលបានរៀបចំចងក្រងសាលដីកាជា DVD-ROM ដោយមានកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានបូព៌ា-បច្ចឹមរបស់សហអាមេរិក (EWMI-USAID)និងគម្រោងជំនួយ យុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា (CCJAP) ហើយសាលដីកាតុលាការកំពូល ក៏បានដាក់បង្ហាញនៅលើគេហ៍ទំព័រ តុលាការកំពូល រួមទាំងកម្មវិធីជំនុំជម្រះ របស់តុលាការកំពូលផងដែរ ។