Latest News / ព័ត៌មានថ្មីបំផុត

ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូតុលាការប្រជាជនកំពូលវៀតណាម ១៥-១៩ ខែសីហា ឆ្នាំ២០១២

នាថ្ងៃទី ១៧​ ដល់ ២៣​ ខែ តុលា ​ឆ្នាំ២០១១ ឯកឧត្តម គង់ស្រ៊ីម អនុប្រធានតុលាការកំពូល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិតមុន្ទី ប្រធានតុលាការកំពូល បានដឹកនាំគណៈប្រតិភូ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទស្សនៈកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តាមការអញ្ជើញរបស់ តុលាការប្រជាជនកំពូល​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូតុលាការកំពូល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងពង្រឹង នូវកិច្ចសហប្រតិបត្តិការ លើវិស័យតុលាការ។​ ឯកឧត្តម Dang Quang Phuong អនុប្រធានអចិន្ត្រៃយ៍ តុលាការប្រជាជនកំពូលវៀតណាម បានលើកឡើងនាកិច្ចពិភាក្សាការងារ អំពីការកែទម្រង់​ ការវិត្តន៍ និងដំណើរការនៃប្រព័ន្ធតុលាការ របស់ខ្លួន​ ដើម្បីចែករំលែក នូវបទពិសោធន៍ និងផ្លាស់ប្តូរនូវបទពិសោធន៍ រវាងគ្នាដែលប្រទេសទាំងពីរ មានការអភិវឌ្ឍន៍​ និងកំពុងតែធ្វើការកែទម្រង់ ពង្រឹងវិស័យយុត្តាធិការដូចគ្នា​ ។

ម្យ៉ាងទៀតតាមរយៈ ដំណើរទស្សនៈកិច្ចនេះផងដែរ ឯកឧត្តម អនុប្រធានអចិន្រៃ្តយ៍ តុលាការប្រជាជនកំពូលវៀតណាម បានស្នើឲ្យជម្រុញពង្រីកបន្ថែមទៀត នូវការរៀបចំទស្សនៈកិច្ចសិក្សា ចាប់ពីថ្នាក់តុលាការកំពូល តុលាការថ្នាក់ក្រោម ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ អភិវឌ្ឍន៍ប្រព័ន្ធតុលាការ ប្រទេសទាំងពីរ និងពង្រឹងការអនុវត្ត សេចក្តីប្រកាសរួម នៃសន្និសិទ្ធតុលាការបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ។
គណៈប្រតិភូ តុលាការកំពូលកម្ពុជា ក៍បានអញ្ជើញ ចូលជួបនិងពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ជាមួយលោកជំទាវ Nguyen Thi Thuy Khiem អគ្គព្រះរាជាអាជ្ញារង​ នៃមហាអយ្យការប្រជាជនកំពូល ប្រធានសាលាឧទ្ធរណ៍នៅទីក្រុង Da Nang និងប្រធានតុលាការខេត្ត Thua Thien Hue ផងដែរ។