Latest News / ព័ត៌មានថ្មីបំផុត

ទស្សនៈកិច្ចកាលពីថ្ងៃទី ០៧ ខែ កក្កដា ២០១១

កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ឯកឧត្តមឌិតមុន្ទី ប្រធានតុលាការកំពូល បានដឹកនាំគណៈប្រតិភូ តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការទស្សនៈកិច្ច ជាផ្លូវការនៅ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ តាមការអញ្ជើញរបស់ តុលាការប្រជាជនកំពូល នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់ ឯកឧត្ដម ខាំមីសៃញ៉ាវង្ស អតីតប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅព្រះរាជាណាចក្រកម្ពុជា កាលពីចុងខែមេសាឆ្នាំ២០១១ កន្លងទៅ។

សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងព្រះរាជាណាចក្រកម្ពុជា បានបង្កើតទំនាក់ទំនងល្អ ជាមួយគ្នាលើច្រើនវិស័យ តាំងពីយូរយាណាស់មកហើយ ទំនាក់ទំនងមិត្តភាពនិង ​កិច្ចសហប្រតិបត្តិការរវាង តុលាការកំពូលទាំងពីរ គឺជាការបើកនូវទំព័រប្រវត្តិសាស្រ្តមួយថ្មី ថែមទៀតនៃប្រទេសនិងប្រជាជន ទាំងពីរ ទស្សនៈកិច្ចរបស់គណៈប្រតិភូ តុលាការកំពូលកម្ពុជា នៅពេលនេះគឺជាការពង្រឹងថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យយុត្ដិធម៌រវាងប្រទេសយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ហើយតាមរយៈសហប្រតិបត្ដិការលើវិស័យតុលាការ ដែលមាននាពេលនេះជាឳកាសមួយ ដែលអាចផ្លាស់ប្ដូរនូវបទព​សោធន៍និងចំណេះដឹង ផ្នែកច្បាប់រវាងស្ថាប័នទាំងពីរអាចជាការជួយផ្ដល់នូវឯកសារច្បាប់ ឫពត៌មានផ្នែកច្បាប់ឫ ការបញ្ជូនចៅក្រម ទៅធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ទៅវិញទៅមក និងការខិតខំពង្រឹង នូវការអនុវត្តសេចក្តីប្រកាសរួម នៃសន្និសិទ្ធតុលាការ បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាម ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១០ ដែលមានគោលបំណង ចែករំលែកបទពិសោធន៍ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។