តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   

sc news 005កាលពីថ្ងៃទី០៧ខែកក្កដា​ ឆ្នាំ២០១១កន្លងទៅនេះឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលបានដឹកនាំគណៈប្រតិភូតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរការទស្សនៈកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវតាមការអញ្ជើញរបស់តុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់ឯកឧត្ដមខាំមីសៃញ៉ាវង្សអតីតប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនៅព្រះរាជាណាចក្រកម្ពុជាកាលពីចុងខែមេសាឆ្នាំ២០១១កន្លងទៅ។            

សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនិងព្រះរាជាណាចក្រកម្ពុជាបានបង្កើតទំនាក់ទំនងល្អជាមួយគ្នាលើច្រើនវិស័យតាំងពីយូរយាណាស់មកហើយទំនាក់ទំនងមិត្តភាពនិង​កិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលទាំងពីរគឺជាការបើកនូវទំព័រប្រវត្តិសាស្រ្តមួយថ្មីថែមទៀតនៃប្រទេសនិងប្រជាជនទាំងពីរទស្សនៈកិច្ចរបស់គណៈប្រតិភូតុលាការកំពូលកម្ពុជា    នៅ

ពេលនេះគឺជាការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យយុត្ដិធម៌រវាងប្រទេសយើងទាំងពីរព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ     ហើយតាមរយៈសហប្រតិបត្ដិការលើវិស័យតុលាការដែលមាននាពេលនេះ   ជាឳកាសមួយដែលអាចផ្លាស់ប្ដូរនូវបទពិ​សោធន៍និងចំណេះដឹងផ្នែកច្បាប់រវាងស្ថាប័នទាំងពីរអាចជាការជួយផ្ដល់នូវឯកសារច្បាប់ឫពត៌មានផ្នែកច្បាប់ឫការបញ្ជូនចៅក្រមទៅធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ទៅវិញទៅមកនិងការខិតខំពង្រឹងនូវការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសិទ្ធតុលាការបណ្តាខេត្តជាប់ព្រំដែនកម្ពុជាឡាវនិងវៀតណាមចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០១០ដែលមានគោលបំណងចែករំលែកបទពិសោធន៍ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។