តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   

20

 សៀមរាប,ថ្ងៃទី២៨ខែតុលាឆ្នាំ២០១២

-ឯកឧត្តមទ្រឿងហ្វាប៊ិញប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងគណៈប្រតិភូ

-ឯកឧត្តមខាំផាញ់ស៊ីធីដាំផាប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡា​វនិងគណៈប្រតិភូ

-ឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកសមាជិកានៃអង្គសន្និសីទទាំងមូល

អង្គសន្និសីទដែលមានរយៈពេល២ថ្ងៃនៅលើប្រធានបទ “កិច្ចសហប្រតិបត្តិការ​រវាងតុលាការនៃប​ណ្តា​ខេ​ត្ត​ជាប់​​ព្រំដែនកម្ពុជាវៀតណាមឡាវស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន”​បានបញ្ចប់ទៅនាពេលនេះដោយនាំ​មក​​​នូវ​លទ្ធផលជាផ្លែផ្កាដ៏ល្អប្រសើរនោះគឺសេចក្តីប្រកាសរួមមួយដែលបានលេចចេញជារូបរាងឡើង។

សេចក្តីប្រកាសរួមដែលកើតចេញពីការពិភាក្សាយ៉ាងផុលផុសរបស់ឯកឧត្តមលោកជំទាវលោកលោកស្រីនេះគឺជាការឆ្លុះបញ្ចាំងអោយឃើញនូវការទទួលខុសត្រូវប្រកបដោយលក្ខណៈវិជ្ជាជីវៈខ្ពស់ក្នុងឋានៈយើងទាំងអស់​គ្នា​ជា​ប្រធានស្ថាប័នផ្នែកតុលាការដែលក៏ជាស្ថាប័នមួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងបីក្នុង​ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននៅក្នុងក្របខ័ណ្ឌនៃការអនុវត្តតួនាទីរបស់តុលាការ។

ការខិតខំប្រឹងប្រែងរបស់ឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់គ្នាក៏ជាការចូលរួមចំណែកមួយ​យ៉ាងធំធេងនៅក្នុងការចូលរួមលើកស្ទួយការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៃសង្គមជាតិ​របស់​យើងទាំងអស់គ្នាក៏ដូចជាការចូលរួមលើកស្ទួយផងដែរនូវស្ថេរភាពនយោបាយដែលជាកត្តាមួយដ៏ចាំបាច់ក្នុង​ការ​រក្សាបាននូវការលូតលាស់ផ្នែកវិនិយោគទុនបរទេសនិងសេដ្ឋកិច្ចជាតិទាំងមូល។

ឆ្លងតាមការស្តាប់នូវរបាយការណ៍​អំពីលទ្ធផល​ និងបញ្ហាប្រឈមទាំងឡាយនៃសហប្រតិបត្តិការរវាងតុលាកា​រ​​បណ្តាខេត្តជាប់ព្រំដែននិងក្រោយពីបានស្តាប់ការលើកឡើងនូវចំណាប់អារម្មណ៍របស់ឯកឧត្តមប្រធានតុលាការ​ប្រជា​ជ​ន​​កំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមប្រធានតុលាការកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវខ្ញុំក៏សូមវាយតំលៃខ្ពស់និងកោតសរសើរនូវលទ្ឋផលល្អៗជាច្រើនដែលកើតចេ​ញ​ពី​កិ​ច្ចសហ​ប្រ​តិបត្តិ​កា​រ​​រវាងមន្រ្តីតុលាការរបស់យើងទាំងបីជាប់ព្រំដែននៅក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនកន្លងមកហើយខ្ញុំក៏សូមកោតសរសើរដោយស្មោះស្ម័គ្រនូវស្មារតីសហប្រតិបត្តិការប្រកបដោយសាមគ្គីភាពមិត្តភាពចែករំលែកនិងជួយគ្នា​ទៅ​វិញទៅមករបស់ឯកឧត្តមលោកជំទាវលោកលោកស្រីដែលមានកន្លងមកនេះនិងសូមឲ្យបន្តថែរក្សានិងពង្រឹង​កិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតដើម្បីសំរេចឲ្យបាននូវការប្តេជ្ញាចិត្តរបស់អង្គសន្និសីទនាថ្ងៃនេះនិងដើម្បី​សុខ​ស​ន្តិ​ភា​ពចេរភាព​ និងវឌ្ឍនភាពនៃប្រទេសជាតិយើងទាំងបី។

ប៉ុន្តែទន្ទឹមនឹងនេះអង្គសន្និសីទក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលកើតឡើងនៅជុំវិញបរិបទ​នៃ​កិ​ច្ច​​ស​ហប្រតិបត្តិការនៃប្រទេសយើងទាំងបីដូចជាកង្វះខាតនូវសន្ធិសញ្ញាទ្វេភាគីនិងពហុភាគី​ស្តីពីកិច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រ​ប្រយុទ្ឋប្រឆាំងបទល្មើសការផ្ទេរប្រព័ន្ធច្បាប់ការចុះកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកក្នុងវិស័យច្បាប់ការខ្វះ​យន្ត​កា​រ​ទំនាក់ទំនងដោយផ្ទាល់និងអចិន្ត្រៃយ៍សំរាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិងចែករំលែកនូ​វព​ត៌​មា​ន​ ទៅ​វិញ​ទៅមករវាងបណ្តាតុលាការខេត្តជាប់ព្រំដែនខ្ញុំមានជំនឿជឿជាក់ថាបញ្ហាខ្វះខាតទាំងនេះយើង​ខ្ញុំ​ខិ​តខំ​ដោះ​ស្រា​យជាបន្តបន្ទាប់នៅពេលខាងមុខ។

ឯកឧត្តមលោកជំទាវលោកលោកស្រី

ប្រទេសយើងទាំងបីកំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវទាំងក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចដើម្បី​ឈា​នទៅ​ទា​ញ​យ​ក​​អត្ថប្រយោជន៍ជាអតិបរិមាពីយុគសម័យនៃសកលភាវូបនីយកម្មទាំងក្នុងតំបន់និងពិភពលោកនិងនៅ​ពេ​ល​ដែ​លប​ច្ចេក​វិ​ទ្យាវិទ្យាសាស្រ្តកាន់តែរីកចំរើនប៉ុន្តែទន្ទឹមនឹងអត្ថប្រយោជន៍ដែលយើងបាននឹងកំពុងទាញបានជាអតិបរមានេះហានិភ័យឬ​ផលប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនិងសេដ្ឋកិច្ចជាតិដែលកើ​ត​ចេ​ញ​ពី​បទ​ល្មើ​ស​ឆ្ល​ង​ដែន​ក៏​មា​ន​ល​ក្ខ​ណៈ​កា​ន់​តែ​ធំធេងដែរដែលទាមទារឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្ននិងបង្កើន​កិ​ច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រ​ក្នុង​កា​រ​ទ​ប់​ស្កាត់​និងបង្ក្រាបបទល្មើសឆ្លងដែនឲ្យកាន់តែក្លាំងក្លានិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀត។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះគណៈប្រតិភូនៃតុលាការកម្ពុជាសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា  តុលាកា​រ​​ក​​ម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តា​តុ​លា​ការ​ជា​ប់​ព្រំដែ​ន​នៃ​​ប្រ​ទេសទាំងបីដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយឈានទៅសំរេចឲ្យបាននូវ​គោលបំ​ណ​ង​នៃ​សេច​ក្តី​ថ្លែងការណ៍រួមទាំងពីរលើករបស់អង្គសន្និសីទយើងនេះ។

ឯកឧត្តមលោកជំទាវលោកលោកស្រី

មុននឹងបញ្ចប់ខ្ញុំសូមឲ្យសមាជិក​ សមាជិកាយកចំណេះដឹងបទពិសោធន៍ពត៌មាននានានិង​ស្មារ​តី​នៃ​អង្គសន្និសីទនេះយកទៅពិចារណាដើម្បីដាក់ចេញជាផែនការសកម្មភាពការងាររបស់បណ្តាតុលាការខេត្តជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនាមគណៈប្រតិភូកម្ពុជានិងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ​តុលាការ​ប្រជាជ​ន​កំ​ពូ​លនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលផ្តល់នូវជំនួយសម្ភារៈជាកុំព្យូទ័រចំនួន២៣គ្រឿងនិងម៉ាស៊ីនថតចំលង ​៣គ្រឿងដែលជាការបង្ហាញនូវទឹកចិត្តមិត្តភាពជាបងប្អូននិងជាអ្នកជិតខាងល្អ។ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ចំ​ពោះ​ឯក​ឧ​ត្ត​មលោកជំទាវលោកលោកស្រីដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និសីទនេះនិង​សូ​ម​ថ្លែង​អំ​ណរ​គុណដល់​គណៈកម្មការដែលបានខិតខំរៀបចំអង្គសន្និសីទនេះឲ្យបានប្រព្រឹត្តទៅដោយរលូននិងមានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។

ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរឯកឧត្តមប្រធានតុលាការប្រជាជនកំពូល​នៃសាធា​រណ​រ​ដ្ឋ​ស​ង្គម​និយ​ម​វៀ​ត​ណាម​និងគណៈប្រតិភូឯកឧត្តមប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិង​គណៈប្រតិភូឯកឧត្តមលោកជំទាវលោកលោកស្រីចៅក្រមព្រះរាជអាជ្ញាមន្ត្រីតុលាការភ្ញៀវជាតិដែល​មាន​វ​ត្ត​មា​ន​នៅទីនេះសូមប្រកបដោយសេចក្តីសុខសុខភាពល្អនិងជ័យជំនះគ្រប់ភារកិច្ច។

ខ្ញុំសូមប្រកាសបិទអង្គសន្និសីទចាប់ពីពេលនេះតទៅ។

ទំព័រ​ទី 1 ​ទាំងអស់ 5 ទំព័រ