តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   
 sc news 002

សន្និសីទតុលាការនៃខេត្តទាំងឡាយជាប់ព្រំដែន-កម្ពុជា-វៀតណាម-ឡាវស្តីពីការពង្រឹងកិច្ចសហប្រតិប​តិ្តការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ សន្និសីទនៃកិច្ចសហប្រតិបត្តិការតុលាការកំពូលរវាងតុលាការបីប្រទេសកម្ពុជាឡាវនិងវៀតណាមបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១២នៅខេត្ត​សៀមរាបអង្គរព្រះរាជាណាចក្រកម្ពុជា។ពិធីបើកសន្និសីទនេះប្រព្រឹត្តទៅដោយ​មានការចូលរួមជាអធិបតីប្រធានតុលាការកំពូលទាំងបីប្រទេសកម្ពុជាឡាវវៀតណាមរួមមានវត្តមានឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលកម្ពុជាឯកឧត្តមទ្រឿងហ្វាប៊ិញប្រធានតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមខាំផាញ់ស៊ីធីដាំផាប្រធានតុលាការ​ប្រជាជនកំពូលនៃសាធារណរដ្ឋ​ប្រជាធិតេយ្យប្រជាមានិតឡាវនិងមាន​ការចូលរួមពីប្រធាន​ប្រធាន​តុលាការ​ នៃខេត្តទាំងឡាយជាប់ព្រំដែននៃប្រទេសទាំងបី។

sc news 001នៅក្នុងពិធីបើកសន្និសីទឯកឧត្តមឌិតមុន្ទីប្រធានតុលាការ​កំពូលនៃព្រះ​រាជាណា​ ចក្រកម្ពុជាមានប្រសាសន៍ថាតុលាការ​កំពូលនៃប្រទេសទាំងបីអតីតតំបន់ឥណ្ឌូចិនបាន រៀបចំសន្និសីទរបស់ខ្លួនលើកទី១ ​កាល​ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១០នៅទីក្រុងញ៉ាងត្រាងនៃសាធារ​ណ​ រដ្ឋ​សង្គមនិយម​វៀតណាមដែលជាសន្និសីទលើកដំបូងសំដៅអោយមានជម្រុញ​កិច្ចសហ​​​ ប្រតិ​​បត្តិការពហុភាគីនិងទ្វេភាគីរវាងតុលាការនៃ​ប្រទេស​​ទាំងបីក្នុងការ តស៊ូ​ប្រយុទ្ធ​​ប្រឆាំង​បទល្មើសឆ្លងដែន។

ឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលកម្ពុជាបន្ថែមទៀតថាប្រតិភូជាន់ខ្ពស់នៃ តុលាការកំពូលទាំងបីប្រទេសកម្ពុជាវៀតណាមឡាវជួបប្រជុំគ្នាជាលើកទី២នាពេលនេះនៅ ខេត្តសៀមរាបអង្គរព្រះរាជាណាចក្រកម្ពុជាដែលប្រធានបទ​នៃសន្និសីទផ្តោតជាសំខាន់ លើការពង្រឹងកិច្ចសហប្រតិប​តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើស​ឆ្លងដែន​។

ឯកឧត្តមឌិតមុន្ទីបន្តថាប្រធានបទនៃសន្និសីទរបស់ប្រទេសយើងទូលំទូលាយណាស់ហើយជា បញ្ហាសាកល្បងដែលប្រទេសណាក៏ជួបប្រទះដូច្នេះហើយការរជួបជុំពិភាក្សាគ្នាតែមួយ លើកមិនគ្រប់គ្រាន់ទេ។យើងត្រូវការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀតពីព្រោះយើង កំពុងស្ថិតក្នុងសម័យកាលសកលភាវូបនីយកម្មលើវិស័យជាច្រើនពិសេសការវិវឌ្ឍន៍ផ្នែក សេដ្ឋកិច្ចក៏ដូចជាផ្នែកបច្ចេកវិជ្ជាព័ត៌មានវិទ្យាឯបទល្មើសឆ្លងដែនក៏មានការ វិវឌ្ឍន៏រីកចំរើនទៅតាមនោះដែរបទលើ្មសឆ្លង​ដែនជា​បទ​ល្មើសមួយមានច្រើនរួបភាព មិនមែនត្រឹមតែជាបទលើ្មស​ជួញដូរ​មនុស្សបទល្មើស​​គ្រឿងញៀនប៉ុណ្ណោះទេមាន បទល្មើសជាច្រើនទៀតដែលគប្បី​យកចិត្ត​ទុកដាក់ដូចជាបទ​ល្មើសប្លន់តាមដែនសមុទ្រ បទល្មើសជួញដូរទំនិញខុសច្បាប់ឬទំនិញ​ក្លែងខ្លាយឆ្លងកាត់តាមព្រំដែនការ ក្លែងបន្លំម៉ាកសញ្ញាពាណិជ្ជកម្មភេវរភម្មនិងការលាងសំ​អាតប្រាក់ជាដើម។ទោះបីជា បទឧក្រិដ្ឋកម្មឆ្លងដែនប្រព្រឹត្តដោយក្រុម​ឧក្រិដ្ឋជន​ណាមួយ​ក៏ដោយក៏មានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់និងសេដ្ឋ​កិច្ចជាតិនៃបណ្តា ប្រទេសជាប់ព្រំដែននិងផលប៉ះពាល់ដល់គោលនយោបាយសកល​ភាវូប​នីយកម្មនិងសមាហរណកម្ម នៃសេដ្ឋកិច្ច​ជាតិនៅ​ក្នុងតំបន់និងសកលលោករបស់​រដ្ឋាភិបាលនៃបណ្តាប្រទេស​ជាប់ ព្រំដែនទាំងបី។  ការប្រយុទ្ធប្រឆាំងទៅនិងបទលើ្មសនេះទាមទារនូវការពិភាក្សាឯកភាពគ្នា ជាអចិន្ត្រៃយ៍ទាមទារនូវកិច្ចសម្របសម្រួលល្អរវាងកម្លាំងការពារនិងកម្លាំង សន្តិសុខកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីដោយទាមទារនូវការរៀបចំផែនការ សកម្មភាពរួមសមស្របដើម្បីការពារសន្តិសុខនៅក្នុងតំបន់ជាប់ព្រំដែនទាំងបីផងដែរ។ 

 

sc news 003សូមបញ្ជាក់ផងដែលថាអង្គសន្និសីទបានឯកភាពបង្កើតយន្តការសម្របសម្រួលអចិន្ត្រៃយ នៅក្នុងតុលាការកំពូលនីមួយៗនៃប្រទេសទាំងបីសំរាប់ភ្ជាប់ទំនាក់ទនងក្នុងការ ផ្តល់ព័ត៌មានទទួលព័ត៌មាននិងចែកចាយព័ត៌មានពីតុលាការកំពូលនៃប្រទេសទាំងបីទៅ តុលាការបណ្តាខេត្តជាប់ព្រំដែននិងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមអោយ មានប្រសិទ្ធភាព។អង្គសន្និសីទបានឯកភាពគ្នាលើការផ្លាស់ប្តូរគណប្រតិភូតុលាការ នានានិងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ប្រព័ន្ធច្បាប់និងបទពិសោធន៏ជំនុំជម្រះនៃប្រទេសនីមួយៗបន្តកិច្ចសហប្រតិបត្តិ ការប្តូរវេន២ (ពីរ) ឆ្នាំម្តងនិងបន្តការពិភាក្សាអំពីបញ្ហាប្រឈមចាំបាច់នានាក្នុងពេលអនុវត្តកិច្ច សហប្រតិបត្តិការស្របទៅនិងការវិវឌ្ឍន៏នៃសភាពការណ៏។

អង្គសន្និសីទបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងបរិយាកាសស្និទ្ធស្នាលមិត្តភាព សាមគ្គីភាពលើស្មារតីជាបងប្អូននិងឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការជាមួយ គ្នាដើម្បីវឌ្ឍភាពនៃវិស័យតុលាការកម្ពុជាវៀតណាមឡាវជាពិសេសតុលាការនៃបណ្តា ខេត្តជាប់ព្រំដែនជាមួយគ្នាដើម្បីធ្វើឲ្យតំបន់ព្រំដែននៃប្រទេសទាំងបីមាន សន្តិសុខសណ្តាប់ធ្នាប់និងមានការអភិវឌ្ឍន៏កាន់តែច្រើនឡើងឥតឈប់ឈរ។

 

sc news 004ដោយឡែកឯកឧត្តមទ្រឿងហ្វាប៊ិញប្រធានតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមបានលើកឡើងថាគ្រប់បទលើ្មសឆ្លងដែនពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយជួបការលំបាក កាន់តែខ្លាំងនិងចាំបាច់ត្រូវតែមានកិច្ចសហការរឹងមាំថែមទៀតរវាងតុលាការទាំងអស់ លើពិភពលោក។ក្នុងស្ថានភាពនេះសន្និសីទលើកនេះគឺជាឧិកាសសម្រាប់យើងទាំងអស់គ្នា រួមគ្នារំលឹកឡើងវិញដល់លទ្ធផលសហប្រតិបត្តិការពហុភាគីនិងទ្វេភាគីរយៈពេល កន្លងមករវាងផ្នែកតុលាការ ​ប្រជាជននៃប្រទេសទាំងបីជាពិសេសសម្មិទ្ធិផលដែលសម្រេចបានក៏ដូចជាបញ្ហាលំបាកដែល មិនទាន់បានដោះស្រាយរួច។

សម្រាប់ឯកឧត្តមខាំផាញ់ស៊ីធីដាំផាប្រធាន តុលាការ​ប្រជាជនកំពួលនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវបានធ្វើការ វាយតម្លៃខ្ពស់ចំពោះសន្និសីទរួមតុលាការបណ្តាខេត្តដែលជាប់ព្រំដែនកម្ពុជាឡាវ វៀតណាមក្នុងគ្រានេះ​ពោរពេញទៅដោយអត្ថន័យ​​ដ៏ជ្រាលជ្រៅទូលំទូលាយដែលបាន សបញ្ជាក់អោយឃើញដែរនូវការបន្ត​កេរដំណែលសាមគ្គីទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការ​ដែលមាន​មកតាំង​ពីយូរលង់ណាស់​មកហើយ​នោះឲ្យរីកចំរើនរុងរឿងហើយជាការស្វែងរក ចំណេះដឹងផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងកិច្ចការការសិក្សាហ្វឹកហ្វឺន ការចាត់តាំងការអភិវឌ្ឍន៍និងការ​គ្រប់គ្រងរឿងក្តីជាមួយគ្នាពិសេសការទប់ស្កាត់ បទលើ្មសតាមជាយដែននិងឆ្លងដែន។